"Late Night" Текст
„Late Night“ има стихови на Кмер јазик.
Значењето „Late Night“ доаѓа од Кмер јазик и моментално не е претворено во англиски превод.
យប់ជ្រៅណាស់ហើយ! ខ្ញុំមិនទាន់ងងុយដេក 😌
🎧Available on Spotify:
Drone Shot by : YOUNGZ
Edited by cossin
Lyrics:
នៅឯកា ហា៎ នៅសោកា ហ៎ ៗ
យប់ជ្រៅណាស់ហើយ! ខ្ញុំមិនទាន់ងងុយដេក
គិតច្រើនពេក នាំឲអារម្មណ៍នៅសោកា
ជិតភ្លឺទៅហើយ! ខ្ញុំមិនទាន់ទៅចូលដេក
នឹកគេពេក នាំឲអារម្មណ៍នៅឯកា
Verse I:
យប់ជ្រៅទៅហើយខ្ញុំដេកមិនលក់
នៅគិតខ្វល់ខ្វាយសុខចិត្តអង្គុយងក់
ចាក់ស្មុគច្រើនដង្ហើមដកក៏ចង់ស្ទះ
មេឃក៏ជិតភ្លឺក្រពើក៏ជិតរះ
អង្គុយម្នាក់ឯងមានផ្សែងបារីក្បែរ
ផឹកកំដរខ្លួនឯងព្រោះបាត់អ្នកធ្លាប់ស្នេហ៌
ជាតិអាកុលរើឡើងមិននៅស្ងៀម
ធ្វើឲជាតិអាស៊ីតកើនឡើងនៅក្នុងឈាម
ភាពសៅហ្មងចាក់ដោតនៅក្នុងខួរ
រាប់រយពាន់សំណួរដែលគ្មានន័យ
តែងតែគិតក្នុងចិត្តជីវិតនេះខ្លី
Chorus:
យប់ជ្រៅណាស់ហើយ! ខ្ញុំមិនទាន់ងងុយដេក
គិតច្រើនពេក នាំឲអារម្មណ៍នៅសោកា
ជិតភ្លឺទៅហើយ! ខ្ញុំមិនទាន់ទៅចូលដេក
នឹកគេពេក នាំឲអារម្មណ៍នៅឯកា
នៅឯកា ហា៎ នៅសោកា ហា៎ ៗ
VERSE II:
គ្រប់វិនាទីដើរលឿនទៅមុខ
ខ្ញុំនៅសំកុកដាំចេកដេកមើលតែផ្លូវ
នាងចាកចេញទៅបានក្តីសុខហើយ
មិនដឹងថានឹងអាចត្រឡប់ឡើយ
ធ្លាប់តែមានអ្នកដាស់តឿនឲថែសុខភាព
ឥឡូវខ្ញុំក្លាយជាមនុស្សអត់មានរបៀប
ដើរលេងដាច់យប់ព្រលប់មិនចូលផ្ទះ
មិនគិតដល់ខួរក្បាលមិនគិនដល់ក្រពះ
ភាពសៅម្មងចាក់ដោតនៅក្នុងខួរ
រាល់ប្រព័ន្ធសំនួរដែលគ្មានន័យ
តែងតែគិត ក្នុងចិត្តជិវិតនេះខ្លី
Chorus:
យប់ជ្រៅណាស់ហើយ! ខ្ញុំមិនទាន់ងងុយដេក
គិតច្រើនពេក នាំឲអារម្មណ៍នៅសោកា
ជិតភ្លឺទៅហើយ! ខ្ញុំមិនទាន់ទៅចូលដេក
នឹកគេពេក នាំឲអារម្មណ៍នៅឯកា
នៅឯកា ហា៎ នៅសោកា ហា៎ ៗ
យប់ជ្រៅណាស់ហើយ! ខ្ញុំមិនទាន់ងងុយដេក
Follow Vuthea វុទ្ធា
Instagram:
Facebook:
Twitter:
© 2025 KlapYaHandz Records
#vuthea #យបជ្រៅ #latenight